Jump to content

ស្លូវ៉ាគី

ពីវិគីភីឌា
សាធារណរដ្ឋស្លូវ៉ាគី
Slovenská republika (ស្លូវ៉ាគ)
ភ្លេងជាតិ
Nad Tatrou sa blýska
("ផ្លេកបន្ទោរលើតាត្រាស៍")
ទីតាំងប្រទេសស្លូវ៉ាគី (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសស្លូវ៉ាគី (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
ប្រាទីស្លាវ៉ា
48°9′9″N 17°6′34″E / 48.15250°N 17.10944°E / 48.15250; 17.10944
ភាសាផ្លូវការស្លូវ៉ាគ
ភាសាតំបន់ និងភាគតិច[១]ប៊ុលហ្ការី ឆែក ក្រូអាត ហុងគ្រី អាល្លឺម៉ង់ ប៉ូឡូញ រ៉ូម៉ានី រុស្ស៊ី រូទែន ស៊ែប៊ី អ៊ុយក្រែន
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[ស ១][២]
សាសនា
(ឆ្នាំ ២០២១)[៣]
  • ២៣.៨% គ្មានជំនឿសាសនា
  • ០.៩% សាសនាផ្សេងៗទៀត
  • ៦.៥% មិនបញ្ជាក់
រដ្ឋសមាជិកសហភាពអឺរ៉ុប
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋសភានិយម
ពីធ័រ ប៉េល្លេគ្រីនី
រ៉ូប៊ឺត ហ្វីកូ
រីឆាដ រ៉ាស៊ី
នីតិបញ្ញត្តិក្រុមប្រឹក្សាជាតិ
ប្រវត្តិសាស្ត្រ
២៨ តុលា ១៩១៨
៤ មិថុនា ១៩២០
៣០ កញ្ញា ១៩៣៨
១៤ មីនា ១៩៣៩
២៤ តុលា ១៩៤៥
២៥ កុម្ភៈ ១៩៤៨
១១ កក្កដា​ ១៩៦០
- សាធារណរដ្ឋសង្គមនិយមស្លូវ៉ាគី (ក្នុងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគីក្រោយប្ដូរជារដ្ឋសហព័ន្ធ)
១ មករា ១៩៦៩
១ មីនា ១៩៩០
១ មករា​ ១៩៩៣
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៤៩,០៣៥ គ.ម២   (ទី១២៧)
- ផ្ទៃទឹក (%)
០.‌៧២[៤]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
Neutral decrease ៥,៤០៥,៣៦៨[៥] (ទី១២០)
- ជំរឿន (ឆ្នាំ ២០២១)
Neutral increase ៥,៤៤៩,២៧០[៦]
​​១១០ នាក់/គ.ម២   (ទី១០៣)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase ២៦៦.៩៣២ ពាន់លានដុល្លារ[៧] (ទី៧៥)
- ក្នុងម្នាក់
increase ៤៩,៣៧៦ ដុល្លារ[៧] (ទី៤៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៦)
- សរុប
increase ១៦៧.៧៣០ ពាន់លានដុល្លារ[៧] (ទី៥៨)
- ក្នុងម្នាក់
increase ៣១,០២៦ ដុល្លារ[៧] (ទី៤៤)
ជីនី (២០២២)positive decrease ២១.២[៨]
ទាប
HDI (២០២៣)increase ០.៨៨០[៩]
ខ្ពស់ណាស់ · ទី៤៤
រូបិយវត្ថុអឺរ៉ូ (€) (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
កូដហៅទូរស័ព្ទ+៤២១
កូដ ISO 3166SK
ដែនកម្រិតខ្ពស់.sk
Q214 លើវីគីទិន្នន័យ
មើលជា Q214 លើវីគីទិន្នន័យ

ប្រទេសស្លូវ៉ាគី[ស ២] ដោយមាន​ឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋស្លូវ៉ាគី[ស ៣] គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាល។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសប៉ូឡូញនៅភាគខាងជើង អ៊ុយក្រែននៅភាគខាងកើត ហុងគ្រីនៅភាគខាងត្បូង អូទ្រីសនៅភាគខាងលិច ហើយនិងសាធារណរដ្ឋឆែកនៅភាគពាយព្យ។ ប្រទេសស្លូវ៉ាគីមានសណ្ឋានដីភាគច្រើនជាតំបន់ភ្នំ ដែលលាតសន្ធឹងលើក្រឡាផ្ទៃដីសរុប ៤៩,០០០ គីឡូមែត្រការ៉េ និងមានប្រជាជនរស់នៅសរុបជាង ៥.៤ លាននាក់។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសនេះគឺមានឈ្មោះថា ប្រាទីស្លាវ៉ា ខណៈដែលទីក្រុងធំបំផុតបន្ទាប់គឺ ទីក្រុងកូឈិសេ។

ក្រុមជនជាតិស្លាវបានចូលមករស់នៅលើទឹកដីនៃប្រទេសស្លូវ៉ាគីសព្វថ្ងៃនៅក្នុងកំឡុងសតវត្សរ៍ទី៥ និងទី៦។ ចាប់ពីចុងសតវត្សរ៍ទី៦ ទឹកដីផ្នែកខ្លះនៃប្រទេសស្លូវ៉ាគីបច្ចុប្បន្នត្រូវបានកាត់បញ្ចូលទៅក្នុងខាហ្កានចក្រអវ៉ារ។ នៅក្នុងសតវត្សរ៍ទី៧ ក្រុមជនជាតិស្លាវបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតរដ្ឋចក្រភពរបស់ព្រះរាជាសាម៉ូឡើង។ នៅពេលដែលខាហ្កានចក្រអវ៉ារបានរំលាយនៅក្នុងសតវត្សរ៍ទី៩ ពួកស្លាវក៏បានបង្កើតក្សត្របុរីនីត្រាថ្មីឡើងមុនពេលរដ្ឋនគរដ៏តូចមួយនេះត្រូវបានកាត់បញ្ចូលជាទឹកដីនៃក្សត្របុរីម៉ូរ៉ាវី រួចបានបន្តវិវត្តក្លាយជាមហាម៉ូរ៉ាវី។ នៅកំឡុងពេលដែលមហាម៉ូរ៉ាវីបានដួលរលំក្នុងសតវត្សរ៍ទី១០ ទឹកដីនេះត្រូវបានកាត់បញ្ចូលម្តងទៀតទៅក្នុងក្សត្របុរីហុងគ្រីនៅចុងសតវត្សរ៍ទី៩ មុនពេលវិវត្តកើតជាព្រះរាជាណាចក្រហុងគ្រីនៅក្នុងឆ្នាំ១០០០។[១០] នៅក្នុងឆ្នាំ១២៤១ និងឆ្នាំ១២៤២ បន្ទាប់ពីពួកម៉ុងហ្គោលបានចូលឈ្លានពានអឺរ៉ុប ហេដ្ឋារចនាសម្ព័ន្ធស្ទើរទាំងប៉ុន្មានក្នុងទឹកដីស្លូវ៉ាគីត្រូវរងការខូចខាតបំផ្លិចបំផ្លាញ យ៉ាងណាព្រះចៅហុងគ្រី​ ព្រះបាទបេឡាទី៤ បានវាយទឹកដីនេះយកមកគ្រប់គ្រងវិញ។ រំលងមកដល់កំឡុងសតវត្សរ៍ទី១៦ និងទី១៧ ផ្នែកភាគខាងត្បូងនៃប្រទេសស្លូវ៉ាគីសព្វថ្ងៃត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីនៃចក្រភពអូតូម៉ង់។[១១] តំបន់​ដែល​ស្ថិតនៅក្រោមអូតូម៉ង់​ត្រូវ​បាន​ប្រគល់​ទៅ​​ឱ្យរាជវង្សហាបស្បួកកាន់កាប់នៅ​ដើម​សតវត្សរ៍​ទី១៨។ នៅពេលដែល​ហុងគ្រីបានប្រកាសឯករាជ្យភាពក្នុង​ឆ្នាំ១៨៤៨ ការបះបោរស្លូវ៉ាគក៏បានផ្ទុះឡើងតាមក្រោយក្រោមការផ្ដួចផ្ដើមដោយក្រុមប្រឹក្សា​ជាតិ​ស្លូវ៉ាគី។[១២] ថ្វីបើការបះបោរមិនបានសម្រេចជោគជ័យមែន ប៉ុន្តែក្រុមប្រឹក្សាមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអត្តសញ្ញាណជាតិស្លូវ៉ាគ។ សង្គ្រាមឯករាជ្យភាពហុងគ្រីចេញពីហាបស្បួកនៅទីបំផុតក៏បាននាំឱ្យមានការសម្របសម្រួលរហូតដល់បានបង្កើតចក្រភពអូទ្រីស-ហុងគ្រីឡើង។[១៣]

ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ក្រុមប្រឹក្សាជាតិឆេកូស្លូវ៉ាគីបានច្បាំងឈ្នះដណ្ដើមឯករាជ្យភាពដោយជោគជ័យចំពេលដែលចក្រភពអូទ្រីស-ហុងគ្រីកំពុងដួលរលំ ហើយរដ្ឋឆេកូស្លូវ៉ាគីក៏បានប្រកាសឡើងនៅក្នុងឆ្នាំ១៩១៨។ ព្រំដែននៃរដ្ឋថ្មីថ្មោងនេះត្រូវបានកំណត់ដោយសន្ធិសញ្ញាសាំងជែម៉ាំងនៃឆ្នាំ១៩១៩ ហើយសន្ធិសញ្ញាទ្រីយ៉ាណុងឆ្នាំ១៩២០ បានរាប់បញ្ចូលទឹកដីស្លូវ៉ាគីសព្វថ្ងៃចូលជាទឹកដីឆេកូស្លូវ៉ាគីជាផ្លូវការ។ មុនចូលដល់សង្គ្រាមលោកលើកទី២ គណបក្សហ្វាស៊ីសនិយមក្នុងស្រុកមួយចំនួនបានឡើងក្ដោបក្ដាប់អំណាចបន្តិចម្តងៗនៅក្នុងទឹកដីស្លូវ៉ាគី ហើយជាលទ្ធផល សាធារណរដ្ឋស្លូវ៉ាគីទីមួយដំបូងក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៩ ក្នុងនាមជារដ្ឋហ្វាស៊ីសចំណុះក្រោមអាល្លឺម៉ង់ណាស៊ី។ នៅឆ្នាំ១៩៤០ របបស្លូវ៉ាគីនោះបានចូលរួមជាសមាជិកនៃអំណាចអ័ក្សក្រោយពីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី។ ប្រទេសឆេកូស្លូវ៉ាគីត្រូវបានស្ដារឡើងវិញបន្ទាប់ពីសម្ព័ន្ធមិត្តបានរំដោះវាចេញពីនឹមណាស៊ីនៅបំណាច់នៃមហាសង្គ្រាមក្នុងឆ្នាំ១៩៤៥។ បន្ទាប់ពីកើតមានរដ្ឋប្រហារគាំទ្រដោយសូវៀតនៅក្នុងឆ្នាំ១៩៤៨ ប្រទេសឆេកូស្លូវ៉ាគីក៏បានក្លាយជារដ្ឋកុម្មុយនីស្តនៃប្លុកខាងលិច ពោលជារដ្ឋរណបរបស់សហភាពសូវៀតនៅក្រោយវាំងននដែក និងជារដ្ឋសមាជិកមួយនៃកតិកាសញ្ញាវ៉ាសូរី។ កិច្ចប្រឹងប្រែងព្យាយាមរំដោះខ្លួនចេញពីរបបកុម្មុយនីស្តដែលច្រើនគេនិយមហៅថាវស្សានរដូវប្រាកនោះត្រូវបានគាបសង្កត់បង្ក្រាបទៅវិញក្រោមការឈ្លានពានពីសំណាក់សមាជិកនៃកតិកាសញ្ញាវ៉ាសូរីចូលឆេកូស្លូវ៉ាគីនៅក្នុងខែសីហា ឆ្នាំ១៩៦៨។ នៅក្នុងឆ្នាំ១៩៨៩ បដិវត្តន៍កម្ញីបានបិទបញ្ចប់របបគ្រប់គ្រងកុម្មុយនីស្តនៅឆេកូស្លូវ៉ាគីដោយសន្តិភាព។ ស្លូវ៉ាគីបានលេចខ្លួនឡើងជារដ្ឋប្រជាធិបតេយ្យឯករាជ្យមួយនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៣ បន្ទាប់ពីអតីតរដ្ឋឆេកូស្លូវ៉ាគីត្រូវបានរំលាយទៅដោយសន្តិភាព ដែលអ្នកខ្លះនិយមហៅវាថា ព្រឹត្តិការណ៍លែងលះកម្ញី។

ស្លូវ៉ាគីគឺជាប្រទេសអភិវឌ្ឍន៍ជាមួយនឹងសេដ្ឋកិច្ចចំណូលខ្ពស់ជឿនលឿន។ ប្រទេសមួយនេះបានរក្សានូវការរួមបញ្ចូលគ្នានៃសេដ្ឋកិច្ចទីផ្សារជាមួយនឹងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ ដោយផ្តល់ជូនប្រជាពលរដ្ឋខ្លួននូវប្រព័ន្ធថែទាំសុខភាពសកល ការអប់រំដោយឥតគិតថ្លៃ ហើយនិងមានអាយុចូលនិវត្តន៍ទាបបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជាប្រទេសដែលមានការកំណត់រយៈពេលលំហែមាតុបិតុភាពដោយទទួលបានប្រាក់ខែយូរជាងគេបំផុតមួយនៅក្នុងអង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។[១៤] សព្វថ្ងៃ ប្រទេសស្លូវ៉ាគីគឺជាសមាជិកនៃសហភាពអឺរ៉ុប ហ្សូនអឺរ៉ូ តំបន់ស្សិនគែន អង្គការសហប្រជាជាតិ​ ណាតូ អង្គការអឺរ៉ុបសម្រាប់ការស្រាវជ្រាវនុយក្លេអ៊ែរ អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក ក្រុមប្រឹក្សាអឺរ៉ុប វីសេក្រាដគ្រុប និងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។ល។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ភូមិសាស្រ្ត

[កែប្រែ]

ប្រទេសស្លូវ៉ាគីមានទីតាំងភូមិសាស្រ្តស្ថិតនៅខ្សែររយៈទទឹងខាងជើង ចន្លោះ ៤៧° និង ៥០° និងខ្សែររយៈបណ្តោយខាងកើត ចន្លោះ ១៦° និង ២៣° ។ ទេសភាពស្លូវ៉ាគីត្រូវបានកត់សម្គាល់ជាចម្បងនូវធម្មជាតិភ្នំរបស់វា ដោយភ្នំកាប៉ាធៀនលាតសន្ធឹងពាសពេញពាក់កណ្តាលភាគខាងជើងនៃប្រទេស។ ក្នុងចំណោមជួរភ្នំទាំងនេះ មានកំពូលភ្នំខ្ពស់ៗនៃតំបន់ហ្វាត្រា-តាត្រា (រួមមានភ្នំតាត្រា ហ្វាត្រាធំ និងហ្វាត្រាតូច) ភ្នំរ៉ែស្លូវ៉ាគី ភ្នំកណ្តាលស្លូវ៉ាគី ឬបេស្គីដ។ ដីទំនាបធំជាងគេគឺតំបន់ដីទំនាបដានុបៀនដែលមានជីជាតិនៅភាគនិរតី ព្រមទាំងតំប់ដីទំនាបស្លូវ៉ាគីខាងកើតនៅភាគអាគ្នេយ៍។ តំបន់ព្រៃឈើគ្របដណ្តប់ ៤១% នៃផ្ទៃដីប្រទេស។

អាកាសធាតុ

[កែប្រែ]

ប្រទេសស្លូវ៉ាគីមានអាកាសធាតុ ស្ថិតនៅចន្លោះតំបន់អាកាសធាតុក្តៅ និងតំបន់អាកាសធាតុទ្វីប ដែលមានរដូវក្តៅក្តៅល្មម និងរដូវរងាត្រជាក់ មានពពក និងសំនើម។ សីតុណ្ហភាពគឺចន្លោះពី អប្បបរិមា -៤១ ដល់ អតិបរមា ៤០.៣ អង្សាសេ (-៤១.៨ និង ១០៤.៥ អង្សាហ្វារិនហៃ) ទោះបីជាសីតុណ្ហភាពក្រោម -៣០ អង្សាសេ (-២២ អង្សាហ្វារិនហៃ) គឺកម្រកើតមានក៏ដោយ។ អាកាសធាតុមានលក្ខណះខុសគ្នារវាងតំបន់ភ្នំភាគខាងជើង និង តំបន់វាលទំនាបនៅភាគខាងត្បូង។

នៅប្រទេសស្លូវ៉ាគី មានរដូវចំនួនបួន ដែលរដូវនីមួយៗ (រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា) មានរយៈពេលបីខែ។ ខ្យល់ទ្វីបស្ងួតនាំមកនូវកំដៅនារដូវក្តៅ និងព្រឹលទឹកកកនារដូវរងា។ ផ្ទុយទៅវិញ ខ្យល់មហាសមុទ្រនាំមកនូវភ្លៀងធ្លាក់ និងកាត់បន្ថយសីតុណ្ហភាពរដូវក្តៅ។ នៅតំបន់ទំនាប និងជ្រលងភ្នំ ជារឿយៗមានអ័ព្ទ ជាពិសេសនៅរដូវរងា។

រដ្ឋាភិបាល និងនយោបាយ

[កែប្រែ]

ប្រទេសស្លូវ៉ាគីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យសភាដែលមានប្រព័ន្ធពហុបក្ស។ ការបោះឆ្នោតសភាចុងក្រោយត្រូវបានធ្វើឡើងនៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 ហើយការបោះឆ្នោតប្រធានាធិបតីពីរជុំបានធ្វើឡើងនៅថ្ងៃទី 23 ខែមីនា និងថ្ងៃទី 6 ខែមេសា ឆ្នាំ 2024។

កំណត់សម្គាល់

[កែប្រែ]
  1. ↑ ដោយមិនរាប់បញ្ចូលជនជាតិដែលគ្មានបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ចំនួន ២៩៥,៥៥៨ នាក់ ឬស្មើនឹង ៥.៤% នៃចំនួនប្រជាជនសរុប
  2. ↑ ស្លូវ៉ាគ៖ Slovensko, ប្រកបថា៖ ស្លូ-វិន-ស្កូ, "ស្តាប់ "
  3. ↑ ស្លូវ៉ាគ៖ Slovenská republika,​ "ស្ដាប់ "

ឯកសារយោង

[កែប្រែ]
  1. ↑ "Cabinet approves Russian and Serbian as minority languages". The Slovak Spectator. 18 November 2015. https://spectator.sme.sk/politics-and-society/c/cabinet-approves-russian-and-serbian-as-minority-languages.
  2. ↑ "SODB2021 – Population – Basic results". Archived from the original on 4 November 2022. Retrieved 19 August 2026.
  3. ↑ "SODB2021 – K rímskokatolíckemu vyznaniu sa prihlásilo 56 % obyvateľov". Archived from the original on 20 May 2022. Retrieved 19 August 2026. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ↑ "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Archived from the original on 24 March 2021. Retrieved 19 August 2026.
  5. ↑ "The total population decrease deepened, the birth rate continued to decline". slovak.statistics.sk. 29 May 2026. Retrieved 19 August 2026.
  6. ↑ "2021 Population and Housing Census". scitanie.sk. Statistical Office of the Slovak Republic. 20 December 2021. Archived from the original on 7 December 2024. Retrieved 19 August 2026.
  7. 1 2 3 4 "World Economic Outlook Database, October 2024 Edition. (Slovakia)". www.imf.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 22 October 2024. Archived from the original on 30 November 2024. Retrieved 19 August 2026.
  8. ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Archived from the original on 9 October 2020. Retrieved 19 August 2026.
  9. ↑ "Human Development Report 2025" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 6 May 2025. Archived (PDF) from the original on 6 May 2025. Retrieved 19 August 2026.
  10. ↑ Dixon-Kennedy, Mike (1998). Encyclopedia of Russian & Slavic myth and legend. ABC-CLIO. p. 375. ល.ស.ប.អ. 978-1-57607-130-4. https://books.google.com/books?id=eD5AkdM83iIC&pg=PA57។ បានយកមក 21 August 2026.
  11. ↑ Pirický, Gabriel (៣ ខែមីនា ២០២៣), "The Legacy of the Ottoman (Turkish) Age in Slovakia in the 21st Century", Europe's Islamic Legacy: 1900 to the Present, Brill, pp. 29–47, អ.វ.ល.:10.1163/9789004510722_004, ល.ស.ប.អ. 978-90-04-51072-2, https://brill.com/display/book/9789004510722/BP000010.xml, បានយកមក 21 August 2026
  12. ↑ "A life for a language: Ľudovít Štúr (1815–54) and the Slovak nation". British Library. 28 October 2015. Archived from the original on 15 May 2025. Retrieved 21 August 2026. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  13. ↑ "Austria-Hungary, HISTORICAL EMPIRE, EUROPE". Encyclopædia Britannica. 6 June 2017. Archived from the original on 15 December 2020. Retrieved 21 August 2026.
  14. ↑ "Which countries are most generous to new parents?". The Economist. https://www.economist.com/blogs/graphicdetail/2016/10/daily-chart-10.